បទពិសោធន៍ចិញ្ចឹមមាន់ឱ្យមានសុខភាពល្អ ឈ្នះជំងឺ
- សេចក្ដីលម្អិត
- បានបង្កើតនា សៅរ៍, 08 តុលា 2011 15:38
- និពន្ធដោយ មុនីរ័ត្ថ
ភាគច្រើននៃកសិករចិញ្ចឹមមាន់ក្នុងស្រុក មិនសូវជាមានការយកចិត្តទុកដាក់ថែទាំប៉ុន្មានទេ គឺគ្រាន់តែផ្តល់ចំណីតិចតួច រួចព្រលែងឱ្យវាដើររកចំណីដោយខ្លួនវា ចំណែកឯកសិករខ្លះទៀត ចិញ្ចឹមមាន់តាមយថាផល ដោយមិនបានថែទាំផ្តល់ចំណីឬទឹកអ្វីឡើយ ។ ប៉ុន្តែជាក់ស្តែងមានបងប្រុសម្នាក់ ឈ្មោះរ៉ា រស់នៅទីក្រុងកំពង់សោម មានបទពិសោធន៍ចិញ្ចឹមនិងថែទាំមាន់បានយ៉ាងល្អ ពុំដែលមានជំងឺអ្វីឡើយ ។
មូលហេតុ ដែលនាំឱ្យមាន់របស់គាត់ឈ្នះជំងឺនេះ គឺដោយសារគាត់បានចាំង យកសំបកដើមគ១ទៅ២បន្ទះ ប្រវែង២ទៅ៣តឹក
រួចយកទៅដំឱ្យទក់ ហើយដាក់ត្រាំទឹកក្នុងស្នូក ឬបំណែកពាងទុកឱ្យមាន់ផឹក ។ ជាពិសេស នៅរដូវប្រាំង មាន់ត្រូវការទឹកណាស់ ។
ប៉ុន្តែរយៈពេល២ទៅ៣ថ្ងៃ ត្រូវផ្លាស់សំបកគនោះចោលម្តង ។ ក្រៅពីការឱ្យផឹកទឹកសំបកគ នៅជុំវិញផ្ទះគាត់បានដាំល្ហុងប្រេង
ពី៤ទៅ៥ដើម ដើម្បីផ្តល់គ្រាប់សំរាប់ជាចំណីមាន់ផង និងសំរាប់ធ្វើជាម្លប់ឱ្យមាន់ជ្រកផង ។
តាមបទពិសោធន៍របស់បងប្រុសកន្លងមក ឃើញថា ការឱ្យមាន់ផឹកទឹកសំបកគនេះ អាចចៀសផុតពីជំងឺកាចសាហាវបាន ៕




មតិយោបល់
ភាពល្អ
ផ្ដល់ RSS សម្រាប់មតិយោបល់ចំពោះប្រកាសនេះ