របៀបដាំអំពៅ

ការដាំអំពៅ គេអាចធ្វើបានច្រើនយ៉ាងគឺ គេអាចបណ្តុះកូនជាមុនសិន ឬ ក៏ដាក់ដាំកំណាត់ដើម ដែលមានភ្នែកតែម្តង។

ការបណ្តុះកូន
- វិធីនេះគេបណ្តុះកូនជាមុនសិន ហើយទើបបានគេយកទៅដាំនៅចំការពេលដែលកូននោះលាស់បានធំល្មម(អាយុប្រមាណជា ១ខែ) វិធីនេះគេច្រើនអនុវត្តចំពោះការដាំក្នុងរណ្តៅ។
- ជាដំបូងគេត្រូកាត់ជាកំណាត់ខ្លីៗ ដែលមានថ្នាំងមួយៗ រួចហើយគេដាក់តំរៀបគ្នាក្នុងថ្នាលមួយក្បែរប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។
- កំណាត់ដើមអំពៅដែលគេតំរៀបនោះ មិនត្រូវលុបដីអោយជិតតែម្តងទេ ហើយត្រូវដាក់ភ្នែកថ្នាំងអំពៅនៅលើ ដើម្បីបង្ករការងាយស្រួលក្នុងការដុះពន្លកហើយដើម្បីអោយកាន់តែប្រសើរ ត្រូវគ្របចំបើងពីលើ។
- ជាទូទៅគេត្រូវស្រោចស្រពទឹកមួយថ្ងៃម្តង ដើម្បីអោយកូនអំពៅនោះលូតលាស់បានល្អ។ ពេលដែលកូនអំពៅ នោះលូតលាស់បានល្អមានទំហំប៉ុនម្រាមដៃ ហើយដែលមានអាយុប្រមាណជា ១ខែទើបគេយកទៅដាំនៅចំការ។

ការដាក់កំណាត់ដើម: វិធីនេះគេអនុវត្តចំពោះដីចំការធំៗដែលជួនកាលការកាប់រណ្តៅអាចត្រូវចំណាយថវិការច្រើន។ ការដាំដុះតាមវិធីនេះគេអាចអនុវត្តបានចំពេលដែលចំការមានដីសើមល្មម។ វិធីនេះអាចចំណាយទុនតិច និងឆាប់រហ័សទៀតផង ប៉ុន្តែវាមានគុណវិបត្តម្យ៉ាង គឺអាចបណ្តាលអោយដើមដុះមិនបានល្អក្នុងចំការ ពេលដែលពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់។


ដកស្រង់ពីសៀវភៅ "ដំណាំអំពៅ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី


បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់